ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្ស០៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យរន្ធត់បានកើតឡើងរវាងម៉ូតូ និងរថយន្តកែច្នៃមួយគ្រឿងដែលចតនៅលើដងផ្លូវបណ្ដាលឲ្យស្លាប់មនុស្សចំនួន ៣នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅជិតច្រកចូលផ្លូវល្បឿនលឿនស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តកែច្នៃមួយគ្រឿងដែលចតនៅលើតាមបណ្តេាយផ្លូវលេខ១៤៦B ចន្លោះគីឡូម៉ែតលេខ ២១- ២២ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកែច្នៃបានខូចទុកចេាលនៅកន្លែងកើតហេតុ បណ្តាលឱ្យម៉ូតូ ម៉ាកហុងដាឌ្រីម C125 ផលិតនៅឆ្នាំ២០២០ ពណ៌ក្រហមមានផ្លាកលេខកំពត 1M 4958 ជិះគ្នាចំនួន ៣នាក់ បានបុកពីក្រេាយបណ្តាលឱ្យភាគីខាងម៉ូតូ ស្លាប់នៅនឹងកន្លែងទាំង ៣នាក់មាន ៖ 

១.ឈ្មោះ  ស្រៀង ហួយហ័រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីទំនៅ ភូមិ៣ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ,២.ឈ្មោះ ផន លីអុី ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនិង៣,ឈ្មោះ ជឿន បញ្ញា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។

ក្នុងករណីខាងលើនេះសាកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកឯវត្ថុតាងបានយកមករក្សារទុកនៅអធិការស្រុកស្ទឹងហាវ ដើម្បីបន្តនីតិវិធីបន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖