ព័ត៌មានទាន់ហេតុការណ៍៖

FIFA បម្រុងថវិកា៤ពាន់លានដុល្លារបន្ទាប់ពីបញ្ចប់ World Cup ២០២២ ប្រកបដោយជោគជ័យ

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក FIFA មានទុនបម្រុងជិត៤ពាន់លានដុល្លារ បន្ទាប់ពីជោគជ័យផ្នែកហិរញ្ញវត្ថុក្នុងព្រឹត្តិការណ៍ World Cup ២០២២ នៅប្រទេសកាតា

ការរីកចម្រើនផ្នែកបដិសណ្ឋារកិច្ច និងការលក់សំបុត្រនៅការប្រកួត World Cup ឆ្នាំ២០២៦ នៅអាមេរិកខាងជើងខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងបន្ថែមរាប់ពាន់លានដុល្លារដល់ប្រាក់ចំណូលរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ

ស្ថាប័នបាល់ទាត់ពិភពលោកមួយនេះបានរៀបរាប់លម្អិតអំពីហិរញ្ញវត្ថុរឹងមាំជាពិសេសលើរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ខ្លួន ដោយឃើញប្រាក់រង្វាន់ប្រចាំឆ្នាំរបស់ប្រធាន Gianni Infantino កើនឡើងចំនួន៦៧៣,០០០ដុល្លារ ។ ប្រាក់បៀវត្សរ៍គោលមុនបង់ពន្ធ និងកញ្ចប់ប្រាក់រង្វាន់សរុបរបស់លោកមានចំនួនសរុប ៣.៩លានដុល្លារបូករួមទាំងការចំណាយ និងអត្ថប្រយោជន៍បន្ថែមរបស់ FIFA ផងដែរ

ព្រឹត្តិការណ៍ World Cup កាលពីខែវិច្ឆិកា FIFA បានប្រកាសប្រាក់ចំណូលជិត ៧.៦ពាន់លានដុល្លារសម្រាប់ពាណិជ្ជកម្មរយៈពេល៤ឆ្នាំរហូតដល់ឆ្នាំ២០២២ ដោយភាគច្រើនរកបានពីការប្រកួតបាល់ទាត់ពិភពលោកបុរសទុនបម្រុងរបស់ FIFA មានចំនួន ៣.៩៧ពាន់លានដុល្លារនៅចុងឆ្នាំធៀបនឹង ១.៦ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២១ ។

ស្ថាប័នហិរញ្ញវត្ថុពិភពលោកផ្នែកបាល់ទាត់បានបង្ហាញរបាយការណ៍ថា ទីតាំងហិរញ្ញវត្ថុរបស់ FIFA នៅតែរឹងមាំ និងមាននិរន្តរភាពជាមួយនឹងមូលដ្ឋានសាច់ប្រាក់ដ៏ច្រើន និងទុនបម្រុងគ្រប់គ្រាន់។ ប្រាក់ចំណូល១១ពាន់លានដុល្លារត្រូវបានព្យាករណ៍ទុកក្នុងខែធ្នូសម្រាប់រយៈពេល៤ឆ្នាំខាងមុខត្រូវបានជំរុញដោយការប្រើប្រាស់កីឡដ្ឋាន NFL ភាគច្រើនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកមាន៤៨ ក្រុមនៅឆ្នាំ២០២៦ខាងមុខ នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាគឺហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក

ការប្រើប្រាស់កីឡដ្ឋាន Dallas Cowboys, Los Angeles Rams និងម្ចាស់ជើងឯក Super Bowl Kansas City Chiefs បូករួមទាំងកន្លែង NFL ផ្សេងទៀតបានជំរុញប្រាក់ចំណូលដែលរំពឹងទុករបស់ FIFA ចំនួន ៣.១ពាន់លានដុល្លារ និងការលក់សំបុត្រក្នុងរយៈពេល៤ឆ្នាំខាងមុខ។

FIFA បញ្ជាក់ថា ស្ថាប័នទទួលបានទឹកប្រាក់សរុបចំនួន ៩២៩លានដុល្លារនៅប្រទេសកាតា ពីការលក់សំបុត្រសម្រាប់ការប្រកួតចំនួន៦៤ និងចំណូលមកពីកម្មវិធីបដិសណ្ឋារកិច្ច ដែលត្រូវបានលក់កាលឆ្នាំ ២០១១ សម្រាប់តម្លៃសិទ្ធិ និងចំណែកប្រាក់ចំណេញដែលបន្ថែមរហូតដល់ ២៤៣លានដុល្លារ ៕ ដោយ៖ ភារៈ

(រូបភាព ៖ forbes/CNA/sabcsport)


ចែករំលែក៖