ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាត់បង់ទាហានជិត ១៤៣.០០០ នាក់, អាល្លឺម៉ង់និងហុងគ្រីបង្ហាញការខាតបង់សេដ្ឋកិច្ចដោយសារជម្លោះ

ចែករំលែក៖

យោងតាមក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ភាគីរុស្ស៊ីបានបាត់បង់ទាហានជិត ១៤៣.០០០នាក់ ចាប់តាំងពីជម្លោះរវាងប្រទេសទាំងពីរផ្ទុះឡើងកាលពីចុងខែកុម្ភៈឆ្នាំមុន។

នៅក្នុងការអាប់ដេតចុងក្រោយនៃស្ថានភាពយោធាក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនទាហានរុស្ស៊ីដែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនគឺមាន ១៤២.៨៦០ នាក់។
យោងតាមកាសែត Guardian អាជ្ញាធរអ៊ុយក្រែនក៏បានរាយការណ៍ផងដែរថា ទីក្រុងមូស្គូបានបាត់បង់រថក្រោះចំនួន 3.310 គ្រឿង រថពាសដែកចំនួន 6.545 គ្រឿង កាំភ្លើងធំចំនួន 2.327 គ្រឿង គ្រាប់រ៉ុក្កែតចំនួន469គ្រាប់ ប្រព័ន្ធការពារដែនអាកាសចំនួន 243 គ្រឿង យន្តហោះយោធាចំនួន 298 គ្រឿង ឧទ្ធម្ភាគចក្រចំនួន 287 គ្រឿង យន្តហោះគ្មានមនុស្សបើកចំនួន 2.016 គ្រឿង។ នាវាចម្បាំងនិងនាវាចំនួន១៨គ្រឿងផ្សេងទៀត យានជំនិះ និងយានជំនិះដឹកជញ្ជូនចំនួន 5.196 គ្រឿង ព្រមទាំងឧបករណ៍ពិសេសចំនួន 224 គ្រឿង។
មន្ត្រីរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយលើការវាយតម្លៃនេះទេ ប៉ុន្តែតួលេខរបស់រុស្ស៊ីគឺខុសគ្នាឆ្ងាយពីអ្វីដែលអ៊ុយក្រែនលើកឡើង៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖