ខេត្តកំពង់ស្ពឺ៖ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ ខណៈដែលម្ចាស់លង់លក់ក្នុងដំណេក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០យប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិត្រពាំងធ្លក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីនគរបាលស្រុកគងពិសីថា ផ្ទះប្រជាពលរដ្ឋដែលអគ្គីភ័យឆាបឆេះនោះមានទំហំ ៦ម៉ែត្រគុណនិង ៨ម៉ែត្រ ធ្វើអំពីឈើ សសរបេតុង ដំបូលប្រក់ក្បឿង ម្ចាស់មានឈ្មោះ ប្រាក់ វ៉ុន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅក្នុវភូមិត្រពាំងធ្លក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះបណ្តាលឱ្យរងការខូច ខាតសម្ភាៈរួមមាន សំលៀកបំពាក់ ទូរ គ្រែ ពូក ខូចខាតទាំងស្រុងតែម្តង។
ចំពោះមូលហេតុដែលអគ្គីភ័យឆាបឆេះផ្ទះមិនទាន់ដឹងនៅឡើយទេ សមត្ថមិច្ច កំពុង ធ្វើការស្រាវជ្រាវបន្តទៀត។ នៅក្នុងហេតុការនោះសមត្ថកិច្ចបានធ្វើការអន្តរាគមន៍និងប្រើប្រាស់កម្លាំងជិតនាក់ រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង អស់ទឹក ០៣ឡាន ទើបបាញ់ពន្លត់មិនឱ្យឆ្លងឆេះរាលដាលដល់ផ្ទះពលរដ្ឋជិតខាងទៀត៕
ដោយ៖ សូរិយា