ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
ជម្រាបជូន លោក លោកស្រី ទទួលបន្ទុកមន្ទីរពិសោធន៍ដែលមានការអនុញ្ញាតឱ្យចេញ វិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ នៅរាជធានី-ខេត្ត
កម្មវត្ថុ៖ ការកំណត់តម្លៃធ្វើតេស្តនិងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ (SARS-CoV-2 by RT-PCR) ត្រឹម ៥០ដុល្លារសហរដ្ឋអាមេរិក ជូនអ្នកដំណើរជាជនជាតិខ្មែរ និងជនបរទេសដែលនៅមានតម្រូវការចាំបាច់។
យោង៖ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្តី រដ្ឋមន្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺអូវីដ-១៩ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាលសូមជម្រាប លោក លោកស្រី ជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍ដែលមានការអនុញ្ញាតឱ្យធ្វើតេស្តនិងចេញវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ត កូវីដ-១៩ នៅរាជធានី-ខេត្ត កំណត់តម្លៃត្រឹម ៥០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការធ្វើតេស្តនិងចេញវិញ្ញាបនបត្រ បញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ (SARS-Cov-2 by RT-PCR) ជូនអ្នកដំណើរជាជនជាតិខ្មែរ និងជនបរទេស ដែល នៅមានតម្រូវការចាំបាច់របស់ប្រទេស សម្រាប់ធ្វើដំណើរចេញពីប្រទេសកម្ពុជា។ ការកំណត់តម្លៃនេះ មានសុពលភាព ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។
គួរកត់សម្គាល់ថា ប្រទេសកម្ពុជា ពុំតម្រូវឲ្យធ្វើតេស្ត PCR ទេ លើកលែងតែប្រទេស ដែលអ្នកដំណើរ ចេញពីប្រទេសកម្ពុជា គេត្រូវការ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អនុវត្តតាមខ្លឹមសារខាងលើ ប្រកបដោយប្រសិទ្ធភាព ៕
ដោយ ៖ សិលា