នៅក្នុងប្រតិបត្តិការពិសេសចំនួនពីរដែលធ្វើឡើងដាច់ដោយឡែកពីគ្នានៅក្នុងរដ្ឋធានីតេអេរ៉ង់ និងខេត្ត ឃែរមែន(Kerman) ភាគអាគ្នេយ៍ប្រទេសអុីរ៉ង់ ប៉ូលិសអុីរ៉ង់បានរឹបអូសបានអាភៀនចំនួន 1.235 គីឡូក្រាម។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអុីរ៉ង់ (IRNA) បានផ្សាយថា កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ប៉ូលិសអុីរ៉ង់បានរឹបអូសអាភៀនចំនួន 1.235 គីឡូក្រាមក្នុងប្រតិបត្តិការពិសេសចំនួនពីរដែលបានធ្វើឡើងផ្តាច់មុខនៅក្នុងរដ្ឋធានី តេអេរ៉ង់ និងខេត្ត Kerman ភាគអាគ្នេយ៍។
ក្នុងប្រតិបត្តិការនៅក្នុងខេត្ត Kerman កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានរឹបអូសអាភៀនចំនួន ៩៣៣ គីឡូក្រាមដែលលាក់ទុកក្នុងរថយន្តដឹកខ្សាច់ និងថ្ម ខណៈដែលអ្នករត់ពន្ធកំពុងរៀបចំផ្ទេរអាភៀនពីទីក្រុង Zahedan ទៅកាន់ខេត្ត Kerman នៅពេលយប់។ ប៉ូលិសរឹបអូសបានរថយន្ត និងថ្នាំញៀន ព្រមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់។
នៅក្នុងប្រតិបត្តិការមួយផ្សេងទៀតដែលធ្វើឡើងនៅទីក្រុងតេអេរ៉ង់ កងកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនក្នុងរដ្ឋធានីអុីរ៉ង់បានរឹបអូសអាភៀន 302 គីឡូក្រាមពីរថយន្តពីរគ្រឿងដែលធ្វើដំណើរលើផ្លូវហាយវេឆ្ពោះទៅកណ្តាលទីក្រុង។ ប៉ូលិសបានចាប់ខ្លួនមុខសញ្ញា៥នាក់ ហើយមុខសញ្ញាទាំងនេះសុទ្ធតែមានទោសពីមុន។
អុីរ៉ង់គឺជាផ្លូវរត់ពន្ធគ្រឿងញៀនដ៏សំខាន់ពីប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានទៅកាន់ទីផ្សារក្នុងតំបន់ឈូងសមុទ្រ អឺរ៉ុប និងលើសពីនេះ។ ប្រភេទគ្រឿងញៀនដែលដឹកជញ្ជូនឆ្លងកាត់អុីរ៉ង់ភាគច្រើនគឺអាភៀន៕
ដោយ៖ ធីរីណា(រូបថត ៖ Vietnam+)