ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋម្នាក់ ខណៈដែលគាត់កកំពុងកាយដីស្រែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០២គ្រាប់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី ចំណុចភូមិដំណាក់តាស៊ុត ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង និងមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងប្រាំ នៃអធិការដ្ឋាននគរបាលស្រុកបវេល ។
ប្រជាពលរដ្ឋម្នាក់នោះមានឈ្មោះ ស៊ឹម សំអុល ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិដំណាក់តាស៊ុត ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យមានគ្រាប់ប្រភេទគ្រាប់បេ៤០ ចំនួន ០២គ្រាប់ និងបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីយកទៅកំទេចចោល ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកបវេលអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ចៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ ៕
ដោយ៖សហការី