ភ្នំពេញ៖ សមត្ថកិច្ចជំនាញបានរៀបចំពិធីដុតកម្ទេចម្ហូបអាហារខូចគុណភាពទម្ងន់ជាង៨តោន។ ពិធីនេះត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រាជធានីភ្នំពេញនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរួមគ្នាដុតកម្ទេចចោល ។
ការដុតកម្ទេចចោលអាហារខូចគុណភាពនេះត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការសហការរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សាខា ក.ប.ប រាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីននាក់ទៀត។
សូមបញ្ជាក់ថា ម្ហូបអាហារខូចគុណភាពដែលបានយកមកដុតកម្ទេចចោលនាពេលនេះរួមមាន៖ សាច់ជ្រូក សាច់ត្រី ជេីងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗទៀត ។ ម្ហូបអាហារទាំងនេះបានខូចគុណភាព ដែលឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ ខ្លះមានសារធាតុប៉ះពាល់ដល់សុខភាព ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេស និងហួសកាលបរិច្ឆេទជាដេីម ៕
ដោយ៖ សូរិយា