ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពជើងទឹកអាមេរិកបានទទួលស្គាល់ថា មិនអាចតាមទាន់ល្បឿននៃការអភិវឌ្ឍនាវាចម្បាំងរបស់ចិនឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក លោក Carlos Del Toro បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវកងនាវាចរអាមេរិកក្នុងបរិបទដែលចិនកំពុងមានកម្លាំងកាន់តែខ្លាំងឡើង និងដាក់ពង្រាយកងនាវារបស់ខ្លួនទូទាំងពិភពលោក។
ថ្លែងនៅក្លិបសារព័ត៌មានជាតិក្នុងទីក្រុង Washington, D.C. លោករដ្ឋមន្ត្រី Del Toro បាននិយាយថា កងទ័ពជើងទឹកចិនមានគុណសម្បត្តិយ៉ាងសំខាន់លើសត្រូវរបស់អាមេរិក រួមទាំងមានកងនាវាធំជាង និងសមត្ថភាពសាងសង់កប៉ាល់ធំជាង។
“ពួកគេមានកងនាវាធំជាង ដូច្នេះពួកគេកំពុងដាក់ពង្រាយកងនាវានោះទូទាំងពិភពលោក។ ដូច្នេះ យើងត្រូវការកងទ័ពជើងទឹកធំជាងនេះ ត្រូវការនាវាបន្ថែមទៀត ទំនើបជាងមុនទៅថ្ងៃអនាគត ជាពិសេសនាវាដែលអាចទប់ទល់នឹងការគំរាមកំហែងនោះ»។
សម្រាប់ការប្រៀបធៀប កងទ័ពជើងទឹក PLA និយាយថា ខ្លួនមាននាវាចំនួន 340គ្រឿង ហើយអាចដាក់បានរហូតដល់ 400 គ្រឿងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ទន្ទឹមនឹងនេះ កងនាវាអាមេរិកមាននាវាតិចជាង 300 គ្រឿង។
យោងតាមផែនការ Navigator Plan ឆ្នាំ 2022 របស់កងទ័ពជើងទឹកអាមេរិកដែលបានចេញផ្សាយកាលពីរដូវក្តៅមុន គោលដៅរបស់មន្ទីរបញ្ចកោណគឺ ដើម្បីឱ្យមាននាវាចំនួន 350 គ្រឿងនៅឆ្នាំ 2045 ដែលជាចំនួនដែលតិចជាងការព្យាករសម្រាប់កងនាវារបស់ប្រទេសចិន៕

ដោយ៖ ធីរីណា(រូប​ថត​ ៖  Getty Images)


ចែករំលែក៖