ខេត្តប៉ៃលិន៖ តាមប្រភពពីសមត្តកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបានទទួលព័ត៌មានពីមន្ត្រីជំនាញស៉ីម៉ាក់មានបងប្អូនប្រជាកសិករដែលបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងព្រៃឫស្សីមួយកន្លែងនៅភូមិបរហ៊ុយត្បូង។នៅថ្ងៃព្រហស្បតិ៍៤កើត ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី អង្គភាពស៊ីម៉ាក់បានរាយការណ៍មកការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុលថា បានចុះយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាម ចំនួន១៧គ្រាប់មានដូចខាងក្រោម:
-គ្រាប់មីន៧២A ចំនួន០៩គ្រាប់
-គ្រាប់មីន៦៩ ចំនួន០៦គ្រាប់
-កន្ទុយគ្រាប់Rocket ចំនួន០១គ្រាប់
-កន្ទុយគ្រាប់កាំភ្លើងផ្លោងទំហំ៨២មម ចំនួន០១គ្រាប់ នៅចំណុចដីចម្ការស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បច្ចុប្បន្នអង្គភាពសុីម៉ាក់បានយកគ្រាប់ទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាព៕
ដោយ៖ ស សារ៉េត