ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFordបេីកលឿនកៀរម៉ូតូដួលរបួសធ្ងន់ស្រាល២នាក់ហេីយបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ ប្តីប្រពន្ធមួយគូបានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តម៉ាកFordបេីកលឿនកៀរហេីយរថយន្តបង្កបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីង​ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅចំណុចស្ថានទូតវៀតណាម​ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ឌុបប្រពន្ធ​ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកFord ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AR 6922 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនបានកៀរម៉ូតូបណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាលចំណែករថយន្តបង្កបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់២កង់ រីឯរថយន្តក្រឡាប់ផ្ងារជេីង។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖