អ្នកចាំទីជម្រើសជាតិអង់គ្លេស Jordan Pickford បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយ Everton។ កីឡាករវ័យ២៨ឆ្នាំរូបនេះកំពុងខិតជិតដល់១២ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Goodison Park ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Tottenham Hotspur ។
Pickford បានចូលរួមជាមួយ Everton ពីក្លិប Sunderland ក្នុងតម្លៃ៣០លានផោនក្នុងឆ្នាំ២០១៧ និងបានបង្ហាញខ្លួន២២២ប្រកួតសម្រាប់ក្លិប Merseyside មួយនេះ។
លោក Sean Dyche អ្នកចាត់ការទូទៅថ្មីបាននិយាយថា “គាត់គឺជាកីឡាករដ៏ល្អម្នាក់ គាត់គឺជាសញ្ញាមួយដែលគាត់កំពុងរីករាយនឹងរបបថ្មី ហើយបានទទួលយកនូវអ្វីដែលយើងកំពុងស្វែងរកផ្តល់ជូន” ។
ក្រុម Everton បានឈ្នះ២ប្រកួតក្នុងចំណោម៣ប្រកួតរបស់ពួកគេចាប់តាំងពីលោក Dyche បានមកដឹកនាំជំនួសលោក Frank Lampardនិងឈរនៅលេខ១៦ក្នុងតារាងដែលជាពិន្ទុពីលើកន្លែងដែលត្រូវកាត់ចោល ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច