ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបញ្ជាក់ពីការបាញ់មីស៊ីលអន្តរទ្វីប៤គ្រាប់ក្នុងពេលធ្វើសមយុទ្ធ

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលអន្តរទ្វីប៤គ្រាប់ ក្នុងពេលធ្វើសមយុទ្ធកាលពីថ្ងៃទី ២៣ខែកុម្ភៈ។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការធ្វើសមយុទ្ធយោធាខាងលើធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈដោយមានការចូលរួមពីកងអង្គភាពមីស៊ីលគ្រូសយុទ្ធសាស្ត្រនៃកងទ័ព ប្រជាជនកូរ៉េ ជាមួយការបាញ់សាកល្បងមីស៊ីល Hwasal-2 ចំនួន៤គ្រាប់ ចេញពីទីក្រុង Kim Chaek នៃខេត្តហាំជីយ៉ុងខាងជើង North Hamgyong Province ឆ្ពោះទៅកាន់សមុទ្រនៃតំបន់ឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ។
សារព័ត៌មាន KCNA បន្ថែមថា មីស៊ីលគ្រូសទាំង៤គ្រាប់នេះបានវាយប្រហារចំគោលដៅដែលបានកំណត់ ដែលនេះបង្ហាញពីសមត្ថភាពនៃកងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងការដឹកនាំការវាយបកដោយប្រើអាវុធនុយក្លេអ៊ែរប្រឆាំងកងកម្លាំងរបស់សត្រូវ។
ការធ្វើតេស្ដមីស៊ីលខាងលើមិនត្រូវបានប្រកាសដោយកូរ៉េខាងត្បូង និងជប៉ុននោះទេ ដែលប្រទេសទាំង២នេះតែងតែរាយការណ៍ជារឿយៗពីការធ្វើតេស្ដមីស៊ីលពីសំណាក់កូរ៉េខាងជើង ស្របពេលមានការព្រមានថាទីក្រុងព្យុងយ៉ាងអាចធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ នៅក្នុងឆ្នាំ២០២៣នេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ KCNA

រូប​ថត​ ៖ YONHAP NEWS


ចែករំលែក៖