ខេត្តព្រៃវែង ៖ ក្នុងពិធីសម្ពោធឆ្លងខ្លោងទ្វារ និងសមិទ្ធផលវត្តជ្រោយឧត្តម ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន គឹមជាតិ តំណាងឯកឧត្តម ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារពធ្វេីឡេីងនៅថ្ងៃពុធ ៣កេីត ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនិងថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាភូមិព្រែកឈ្មោះ ឃុំព្រែតាសរ ស្រុកពោធ៍រៀង ខេត្តព្រៃវែង។
សមិទ្ធផលទាំងអស់នេះជាគំនិតផ្តួចផ្តេីមដឹកនាំ និងឧបត្ថម្ភគាំទ្រដោយឧបាសិកា នួន សំអុន ព្រមទាំងបុត្រា បុត្រីរួមមាន
១. ឯកឧត្តម ហ៊ុន គឹមជាតិ និងលោកជំទាវ ហាក់ ដាណា ព្រមទាំងបុត្រ
២. លោកស្រី ម៉ៅ ចិន្តា និងស្វាមី លោក ហ៊ុន សុខហេងព្រមទាំងបុត្រ ៣:លោកស្រី ម៉ៅ មន្ថា និងស្វាមី
៣. លោក ខេង គឹមសេងព្រមទាំងបុត្រ
៤. លោកស្រី ម៉ៅ ម៉ារ៉ា និងស្វាមី លោកអាន សំអាត ព្រមទាំបុត្រ
៥. លោកស្រី ម៉ៅ ម៉ារ៉ាន់ និងស្វាមី លោក ស៊ុំ ប៊ុនលីព្រមទាំងបុត្រ
៦. លោកស្រី ម៉ៅ ម៉ារ៉ែន និងស្វាមី លោក ហេង សុងលាភ ព្រមទាំងបុត្រ ជាម្ចាស់សន្ធាផ្ទាល់ និងក្រោមការជួយខិតខំជ្រុមជ្រែងសម្របសម្រួលគាំទ្រដោយព្រះគ្រូចៅអធិការវត្ត និងអាជ្ញាធរដែនដី។
ការប្រារពពិធីសម្ភោធរាល់សមិទ្ធផលដែលបានកេីតឡេីងថ្ងៃនេះជាសន្ធាជ្រះថ្លាកេីតចេញពីក្នុងចិត្តរបស់ឧបាសិកា នួន សំអុន ព្រមទាំងបុត្រា បុត្រី និងអ្នកពាក់ព័ន្ធទាំងអស់ ហេីយបានយល់ព្រមឯកភាពជាឯកឆន្ទនូវថ្ងៃនេះសម្រេចបវររណាវេរប្រគេនតាមរយៈពិធីបុណ្យឆ្លងដល់ព្រះសង្ឃវត្តជ្រោយឧត្តមជាសម្បត្តិជាតិ និងសាសនាទុកជាកេរដំណែលសំរាប់ប្រេីប្រាស់ និងជាគំរូភាពដល់ក្មេងៗជំនាន់ក្រោយ។
គួរបញ្ជាក់ផងដែរកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន ឧបាសិកា នួន សំអុន ព្រមទាំងបុត្រា បុត្រីទាំងអស់តែងតែយកចិត្តទុកដាក់ដោយសន្ធាជ្រះថ្លាកេីតចេញពីក្នុងចិត្តលេីកិច្ចកសាង និងអភិវឌ្ឍន៍ទាំងវិស័យព្រះពុទ្ធសាសនា និងសង្គមជាមួយរដ្ឋាភិបាលជារឿយៗទៅតាមលទ្ធភាព។
ជាក់ស្តែងកន្លងមកដល់ពេលបច្ចុប្បន្នឧបាសិកា នួន សំអុន ព្រមទាំងបុត្រា បុត្រីទាំងអស់បានសម្រេចកសាងបានសមិទ្ធផលខ្លោងទ្វារវត្តចំនួន៩(ប្រាំបួន)វត្ត និងសមិទ្ធផលជាច្រេីនក្នុងវត្តទាំង៩ក៏ដូចជាវត្តផ្សេងៗទៀតផងដែរជាពិសេសនៅខេត្តកំពង់ចាម និងខេត្តព្រៃវែង ។
ចំណែកនៅក្នុងវិស័យសង្គមវិញក្រុមគ្រួសារឧបាសិកា នួន សំអុន តែងតែយកចិត្តទុកដាក់ជានិច្ជជាកាលក្នុងការចូលរួមចែករំលែកធនធានផ្ទាល់ទៅតាមលទ្ធភាពទាំងវិស័យគមនាគមន៍ សង្គមកិច្ច អប់រំ និងវិស័យផ្សេងៗទៀត នេះបេីយោងតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយបុត្រា បុត្រី របស់ឧបាសិកា នួន សំអុន ក៏ជាការចុះផ្សាយតាមរយៈហ្វេកបុកកន្លងៗមក ៕
ដោយ៖ សណ្តោស