ខេត្តតាកែវ ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់បានស្លាប់ នៅវេលាម៉ោង ០២.៣០នាទី ទាបភ្លឺ ចូលព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរក្នុងពេលបំពេញបេសកកម្ម ។ នេះបើយោងតាម ដំណឹងមរណភាព របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តតាកែវព្រម ទាំងក្រុមគ្រួសារសព មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកអនុសេនីយ៍ត្រី ដួង មឿន ជំនួយការមូលដ្ឋាន- កងរាជអាវុធហត្ថស្រុកត្រាំកក់ កងរាជអាវុធហត្ថខេត្តតាកែវ បានទទួលមរណៈភាពនាថ្ងៃសុក្រ ៥រោច ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០២.៣០នាទី ទាបភ្លឺ ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរក្នុងពេលបំពេញបេសកកម្ម ។
បច្ចុប្បន្នសព លោកអនុសេនីយ៍ត្រី ដួង អឿន បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិស្មោង ឃុំ សំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ។
ពីធីបុណ្យ ខួបគម្រប់ ៧ ថ្ងៃប្រព្រឹត្តទៅនៅថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែមីនា គ.ស.២០២៣ វេលាម៉ោង ១៦,០០នាទី សូត្រមន្ត ចម្រើនព្រះបរិត និងសម្ដែងធម្មទេសនា ។ ចំពោះកម្មវិធីបង្ហើយបុណ្យនឹងប្រព្រឹត្តទៅនៅ ព្រឹកថ្ងៃ ព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែមីនា គ.ស ២០២៣ ។
ដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញ លោកឧកញ៉ា លោក លោកសី ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបងប្អូនញាតិមិត្តជិតឆ្ងាយនៃ សពអញ្ជើញចូលរួម និងចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕
ដោយ : សហការី