ខេត្តកំពង់ឆ្នាំង៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃសុក្រទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ដែលនាយករងវិទ្យាល័យមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងផលិតចែកចាយរូបភាព អាសអាភាសលើកុមារ និងករណីហិង្សាដោយចេតនា កាលពីថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញនេះ ។
របាយការណ៍ដដែលបានបន្តថា ជនជាប់ចោទខាងលេីនេះមានឈ្មោះ ង៉ែត សុខខេង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ពីបទ៖ រំលោភសេពសន្ថវៈ និងផលិតចែកចាយរូបភាពអាសអាភាសលើ កុមារ និងករណីហិង្សាដោយចេតនា។
យោងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាលរបស់កុមារីឈ្មោះ ច.ល.ហ អាយុ ១៥ឆ្នាំ បានរៀបរាប់ទាំងក្តុកក្តួលថា៖ ជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន បានលួងលោមកុមារីជាកូនគាត់ថា ទៅរៀនបើករថយន្តជាមួយលោកគ្រូឈ្មោះ ង៉ែត សុខខេង រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេចជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារី រងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។
បេីយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ និងលោកគ្រូៗ នៅស្រុកកំពង់ត្រឡាច សូមមិនបញ្ចេញឈ្មោះ បាននាំគ្នាលេីកឡេីងថា ពួកគាត់ធ្លាប់ឃើញវីដេអូររបស់លោកគ្រូល្មោភកាមឈ្មោះ ង៉ែត សុខខេង នេះកំពុងរំលោភកុមារីរងគ្រោះ និងបានថតជាវីដេអូរចែកចាយតាមបណ្តាញសង្គមនានា ពិតប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយច្រើនឡើយ ព្រោះល្បីថាលោកគ្រូឈ្មោះ ង៉ែត សុខខេង នេះមានខ្សែរធំ និងគ្មាននរណាហ៊ានជាមួយបុគ្គលល្មោភកាមនេះឡើយ។
សូមជម្រាបថា បច្ចុប្បន្នជនល្មោភកាមខាងលើនេះ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តហើយ៕
ដោយ៖ ង៉ែត ចន្ថា