ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​កុម្ភៈ​ និង​លើក​ទិស​ដៅ​អនុវត្ត​សម្រាប់​ខែមីនា​ ឆ្នាំ​២០២៣​ និង​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​ ជូន​មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​

ចែករំលែក៖

  ភ្នំពេញ​៖​ ដោយ​បានការ​អនុញ្ញាត​ពី​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៥​កើត​ ខែ​ផល្គុន​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ លោក​ឧត្តមសេនីយ៍ត្រី​ សរ​ សំណាង​ ស្នងការ​រង​ និង​លោក​ឧត្តមសេនីយ៍ត្រី​ ម៉ៅ​ រង្សី​ ស្នងការ​រង​ ទទួល​ដឹកនាំ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ និង​លោក​វរសេនីយ៍ឯក​ ហ៊ា​ង​ ថា​រ៉េ​ត​ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ​ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​កុម្ភៈ​ និង​លើក​ទិស​ដៅ​អនុវត្ត​សម្រាប់​ខែមីនា​ ឆ្នាំ​២០២៣​ និង​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​ ជូន​មន្ត្រី​នគរបាល​ជាតិ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ នៅ​សាលា​ល​ប្រជុំ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​-​លោកស្រី​ អធិការរង​ នាយ​ផ្នែក​ នាយ​ប៉ុស្តិ៍​ និង​មន្ត្រី​ពាក់ព័ន្ធ​ ។​

​នា​ក្នុង​ឱកាស​នេះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី​ ស្នងការ​រង​ ទាំង​០២​រូប​ បាន​មាន​ប្រសាសន៍​កោតសរសើរ​ដល់​កម្លាំង​នគរ​ខណ្ឌឫស្សីកែវ​ទាំងអស់​ ដែល​បាន​ខិតខំ​ប្រឹង​ប្រឹង​បំពេញ​តួនាទី​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​ ជា​ពិសេស​បាន​បំពេញភារកិច្ច​បម្រើសេវា​សាធារណៈ​ ដូច​ជា​ ធ្វើ​សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ និង​អត្តសញ្ញាណប័ណ្ណ​ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ ក្នុង​នោះ​ដែរ​ លោកស្នងការ​រង​ ក៏​បាន​ណែនាំ​ការងារ​មួយ​ចំនួន​ ដូច​ខាងក្រោម​ ៖​ 

១-​ចំពោះ​កម្លាំង​នគរបាល​ដែល​ទើបបាន​តែ​តាំង​មុខ​តំណែង​ និង​តម្លើង​ឋានន្តរសក្តិ​ ថ្មី​ សូម​ឱ្យ​យកចិត្តទុកដាក់​ និង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ក្នុង​អង្គភាព​ និង​ថ្នាក់ដឹកនាំ​ប្រគល់​ជូន​ ឱ្យ​បាន​ល្អ​ ប្រកបដោយ​ក្រមសីលធម៌​ និង​វិជ្ជាជីវៈ​។​

២-​ឱ្យ​កម្លាំង​ទាំងអស់​បន្តសកម្មភាព​ និង​អនុវត្ត​ទិស​ដៅ​ការងារ​បន្ត​ លើ​ការងារ​ល្បាត​ពួនស្ទាក់​ បង្ការ​ទប់ស្កាត់​ បទល្មើស​ព្រហ្មទណ្ឌ​ គ្រឿងញៀន​ ការងារ​ជំនាញ​ផ្សេងៗ​ និង​បម្រើសេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ និង​កាន់តែ​ប្រសើរ​ជាង​មុន​ ៕

ដោយ៖សហការី


ចែករំលែក៖