ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះលើ ផេកផ្លូវការប្រាប់ដល់បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! អោយដឹងថា, ក្នុងនាម គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ(គ.ស.ហ)ខ្ញុំសូមប្រកាសជម្រាបជូនថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ (FATF) បានបង្ហាញព័ត៌មានជាផ្លូវការលើគេហទំព័រ (Website) របស់ខ្លួនដោយបញ្ជាក់ថាកម្ពុជាលែងស្ថិតនៅក្នុងបញ្ជីប្រផេះទៀតហើយ។
សម្តេចបញ្ជាក់ថា, ខាងក្រោមនេះ គឺជាខ្លឹមសារបកប្រែក្រៅផ្លូវការជាភាសារខ្មែរ និងខ្លឹមសារជាភាសាអង់គ្លេសដែលបានបង្ហោះលើគេហទំព័រ FATF៖
«យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យកំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្រ្ត នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង និង ការសម្អាតប្រាក់ ទាក់ទងនឹងហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗ ដែលស្ថិតនៅក្រោមកម្មវត្ថុនៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និង នីហ្សេរីយ៉ា ខណៈប្រទេសកម្ពុជា និង ម៉ារ៉ុក លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។
« Jurisdictions under increased monitoring are actively working with the FATF to address strategic deficiencies in their regimes to counter money laundering, terrorist financing, and proliferation financing. New countries subject to increased monitoring are South Africa and Nigeria. Morocco and Cambodia are no longer subject to increased monitoring by the FATF» ៕
ដោយ ៖ សិលា