ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ពួកជនអគតិមួយចំនួនបានចោទប្រកាន់ថា សញ្ញាបត្រដែលរៀននិងផ្ដល់ជូននៅព្រះរាជាណាចក្រកម្ពុជាគ្មានគុណភាព ការចោទប្រកាន់បែបនេះគឺជាការចោទប្រកាន់ដែល មិនអាចទទួលយកបាន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ពួកជនអគតិមួយចំនួនបានចោទប្រកាន់ថា សញ្ញាបត្រដែលរៀននិងផ្ដល់ជូននៅព្រះរាជាណាចក្រកម្ពុជាគ្មានគុណភាព ការចោទប្រកាន់បែបនេះគឺជាការចោទប្រកាន់ដែល មិនអាចទទួលយកបាន ។

មានសន្តិភាព ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិឲ្យ រីកចំរើន និងមានឱកាសគ្រប់គ្រាន់ក្នុងក្រេបជញ្ជក់យកចំណេះដឹង បង្កើតបាននូវធនធានមនុស្សដ៏សំខាន់ ។ដូច្នេះត្រូវរួមគ្នារក្សាឲ្យ បាននូវសុខសន្តិភាពនេះ។

    លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​សែន​ និងជាអភិបាលរាជធានីភ្នំពេញ​ខណៈលោកអញ្ជេីញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រលេីកទី២៩ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២៥​ កុម្ភៈ​ ឆ្នាំ២០២៣​នេះ។

     លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ពួកអគតិមួយចំនួនបានចោទប្រកាន់ថា សញ្ញាបត្រដែលរៀននិងផ្ដល់ជូននៅព្រះរាជាណាចក្រកម្ពុជាគ្មានគុណភាព ។ ការចោទប្រកាន់បែបនេះគឺជាការចោទប្រកាន់ដែរ មិនអាចទទួលយកបាន ។ នេះជាការមើល ស្រាលទៅដល់លោកគ្រូអ្នកគ្រូនឹងសិស្សានុសិស្ស និង និស្សិតរបស់យើង ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ។ថ្ងៃនេះគឺជាទឹកតាងដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងដ៏មានតម្លៃដ៏ធំធេងរបស់ប្អូនៗ ។ ប្អូនៗត្រូវដឹងថាយើងបានចេញពីប្រភពណា យើងត្រូវដឹងគុណពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានលះបង់គ្រប់យ៉ាង សូម្បីតែអាយុជីវិត ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរបស់យើង។ យើងពិតជាមានសំណាងដែលមានថ្នាក់ដឹកនាំមានទឹកចិត្តធ្វើឲ្យប្រទេសជាតិ មានភាពរីកចម្រើនជឿនលឿន បើទោះបីប្រទេសកម្ពុជាបានងើបឡើងពីចំណុចសូន្យ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ។

     លោកបន្តថា៖ សម្ដេចបានស្វះស្វែងរកសន្តិភាពពេញផ្ទៃប្រទេសនិងធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន។ ផ្ដើមចេញពីពីររឿងអស់ទាំងនេះហើយ ដែលធ្វើឱ្យយើងមានឱកាសបានសិក្សារៀនសូត្រមានចំណេះដឹង បង្កើតនូវធនធានមនុស្សដ៏សំខាន់នេះ។

   លោក ឃួង ស្រេង ចង់ឱ្យប្រជាពលរដ្ឋម្នាក់ជាអ្នកការពារសច្ចៈធម៌ម្នាក់។ ការពារសម្ដេចតេជោហ៊ុនសែនគឺការពារសច្ចៈធម៌ ។ ដូច្នេះយើងត្រូវរួមចំណែកអ្វីខ្លះដើម្បីការពារសន្តិភាព ។ យើងអាចការពារសន្តិភាពបានមានតែយើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្មើនិងការគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី។

  ក្នុងឱកាសនោះដែរលោកសាស្រ្តាចារ្យមហាបរិញ្ញា​ បណ្ឌិតសាបូ​ អូហ្សាណូ​ សាលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិបានគូសបញ្ជាក់ថា:​ សាកលវិទ្យាល័យអន្តរជាតិ​គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដំបូងមួយដែលបានបង្កេីតឡេីងកាលពីថ្ងៃទី១៦​ ធ្នូ​ ឆ្នាំ២០០២។ ចំពោះនិស្សិតជាជ័យលាភីដែលត្រូវទទួលបរិញ្ញាបត្រនាពេលនេះ​ មានថ្នាក់ឱសថការីមធ្យម​  ថ្នាក់បរិញ្ញាបត្ររង​ គិលាននុបដ្ឋាក​ ឆ្មប​  មន្ទីរពិសោធន៏៍និងទន្តគិលានុបដ្ឋាកសរុប៤៦១នាក់​ ស្រី២៩៨នាក់។

  លោកសាកលវិទ្យាធិការបញ្ជាក់ទៀតថា ដេីម្បីលេីកកម្ពស់គុណភាពអប់រំ​ សាកលវិទ្យាល័យអន្តរជាតិ​ បានធ្វេីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរជាតិ​និងដៃគូអភិវឌ្ឍន៍នានា​ ក៏ក្រសួងស្ថាប័នជាច្រេីនរបស់រាជរដ្ឋាភិបាល​ និងបណ្តាប្រទេសជាមិត្តជាច្រេីនទៀត។ និស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិរហូតមកដល់ពេលនេះមានការងារធ្វេី៧៦%​ និស្សិតកំពុងប្រកបមុខរបរខ្លួនឯងមាន២៤%​  និស្សិតដែលធ្វេីការត្រូវជំនាញចំនួន៨៦%​ និងមិនត្រូវជំនាញចំនួន១៤%។

សាកលវិទ្យាល័យបានកំណត់ថា​ គុណភាពអប់រំគឺជាមូលដ្ឋានគ្រឹះតែមួយគត់​ ដែលកំណត់ពីចេរភាពរបស់សាកលវិទ្យាល័យ ៕

ដោយ៖ សំរិត


ចែករំលែក៖