ខេត្តកំពង់ចាម៖ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងនៅប្រលប់ថ្ងៃអាទិត្យទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ ក្រុមអ្នកញៀនល្បែងស៉ីសងបញ្ជល់មាន់ខុសច្បាប់ចំនួន ១៦នាក់ និងដកហូតបានមាន់ជល់ជាក់ស្ដែង រួចនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ករណីខាងលើនេះ បានកេីតឡេីងកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចន្លងអូរ ស្ថិតក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៦នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ១៦នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕
ដោយ៖សហការី