ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ចំនួន​១៥​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣០​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​៣០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣០​នាក់​ រួម​មាន​៖​ ជួញដូរ​ ៥​ករណី​ ឃាត់​មនុស្ស​ ១២​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៦​ករណី​ ឃាត់​មនុស្ស​​ ៨​នាក់​ ,ប្រើប្រាស់​ ៤​ករណី​ ឃាត់​មនុស្ស​​ ១០​នាក់​។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​​ ២៤,១២​ក្រាម​ និង​១៦​កញ្ចប់​តូច​។​

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផល​​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុងនោះ​កម្លាំង​នគរបាល​ជាតិទាំង​ ៩​អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ១០​នាក់​ ចាប់​យក​Ice​ ៣,២៣​ក្រាម​។​ 

២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២,៣៨​ក្រាម​។​ 

៣​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​Ice​ ៣,៨០​ក្រាម​។​ 

៤​ /​ កណ្តាល​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៨៧​ក្រាម​។​ 

៥​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៧,៧៨​ក្រាម​។​ 

៦​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៤,៣៣​ក្រាម​។​ 

៧​ /​ ស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១២​កញ្ចប់​តូច​។​ 

៨​ /​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,៧៣​ក្រាម​។​ 

៩​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៤​កញ្ចប់​តូច​ ៕  ដោយ​៖សហការី

​រូបភាព៖ ឯកសារ


ចែករំលែក៖