ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំនួន ១០ចំណុចសំខាន់ៗដូចខាងក្រោម : 

១- កុំយល់ច្រឡំលើការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់អ្នកនយោបាយខ្មែរ = មិនមែនសម្រាប់អ្នកនយោបាយខ្មែរទូទៅទេ គឺសម្រាប់តែអ្នកនយោបាយខ្មែរដែលមានតួនាទីនិងតំណែងនៅស្ថាប័នកំពូលៗរបស់ជាតិប៉ុណ្ណោះ?

២- ការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងស្ថាប័នកំពូល = មិនមែនមានន័យថាចង្អៀតចង្អល់នយោបាយទេ តែគឺជាការទប់ស្កាត់ជនឱកាសនិយមជ្រៀតចូលដើម្បីបំផ្លាញជាតិខ្មែរប៉ុណ្ណោះ?

៣- ស្ថាប័នកំពូលរបស់ជាតិដូចជារដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នគន្លឹះក្នុងការកំណត់ជោគវាសនាជាតិ = ការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំស្ថាប័នទាំងនេះគឺជាការចាំបាច់?

៤- រឿងបិទវីអូឌីគឺបណ្តាលមកពីអាខ្មៅនិងប្រព័ន្ធផ្សព្វផ្សាយអគតិ = មកពីពួកវាជេរច្រើនពេកបណ្តាលឲ្យបិទ?

៥- បើ ស៊ន តារា ចង់ធ្វើនាយករដ្ឋមន្ត្រីកម្ពុជា = ស៊ន តារា ត្រូវបង្កើតគណបក្សនយោបាយប្រកួតប្រជែងការបោះឆ្នោតទៅ?

៦- បើ ស៊ន តារា បន្តនៅក្រៅប្រទេស = ស៊ន តារា គ្មានប្រយោជន៍អ្វីដល់ជាតិទាល់តែសោះទោះ ស៊ន តារា ខិតខំជេរប្រមាថរាជរដ្ឋាភិបាលកម្ពុជាយ៉ាងណាក៏ដោយ?

៧- ការបោះឆ្នោតមិនទាន់បានប្រព្រឹត្តទៅផង = ពួកវាបានថាការបោះឆ្នោតមិនសេរី ត្រឹមត្រូវនិងយុត្តិធម៌?

៨- ការនិយាយថាការបោះឆ្នោតមិនសេរី ត្រឹមត្រូវនិងយុត្តិធម៌ = មានន័យថាពួកប្រឆាំងត្រៀមចាញ់និងឡាំប៉ាប្រឆាំងលទ្ធផលបោះឆ្នោត?

៩- ចោទថាច្បាប់គ្មានចែងឲ្យ គ.ជ.ប ប្តឹង = ក៏ច្បាប់មិនបានចែងហាមមិនឲ្យ គ.ជ.ប ប្តឹងដែរ?

១០- ចង់ឲ្យវីអូឌីរស់ឡើងវិញ = ហួសពេលហើយ? ៕

ដោយ ៖ សហការី


ចែករំលែក៖