ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវខ្លឹមសារចំនួន ១០ចំណុច សំខាន់ៗដូចខាងក្រោម :
១- មនុស្សអកត្តញ្ញូដូច ស៊ន តារ៉ា = គ្រាន់តែជាសមាជិកស៊ីភីភីក៏មិនបានផង កុំថាឡើយដល់ទៅបេក្ខភាពនាយករដ្ឋមន្ត្រី?
២- ការក្អេងក្អាងរបស់ ស៊ន តារ៉ា ដាក់រាជរដ្ឋាភិបាលកម្ពុជាគ្រាន់តែជាការយកចិត្តថ្លើមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិជ្រុលនិយមតែប៉ុណ្ណោះ = តែគ្មានសង្ឃឹមថាបានតួនាទីអ្វីទាំងអស់ព្រោះទណ្ឌិតរូបនេះយោងតែខ្លួនឯងមិនបានផង?
៣- ការលើកសំណូមពររបស់ក្រុមប្រឆាំងឲ្យរាជរដ្ឋាភិបាលធ្វើនេះធ្វើនោះ = ជាការឥតប្រយោជន៍ ព្រោះរាជរដ្ឋាភិបាលបាននិងកំពុងធ្វើបណ្តាបញ្ហាទាំងនោះរួចហើយ?
៤- រាល់ការចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាមានរាប់សិបឆ្នាំមកហើយជារឿងដដែលៗ = តែប្រជាជនកម្ពុជាមិនជឿពួកវាមួលបង្កាច់នោះទេ?
៥- ការរង់ចាំបក្សសាងគ្រោះជាតិរស់ឡើងវិញ = គឺជាការយល់សប្តិសុទ្ធសាធ?
៦- លោកគ្រូថាមិនលក់ឧត្តមគតិជាតិទេ = លោកគ្រូសុខចិត្តលក់ក្បាលឲ្យក្រុមឧទ្ទាមក្រៅច្បាប់?
៧- ដែលហៅថាប្រព័ន្ធផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន = គឺផ្សាយពីការពិតនៃព័ត៌មានដែលកើតឡើង ទាំងវិជ្ជមានទាំងអវិជ្ជមាន?
៨- វីអូឌីដែលត្រូវស្លាប់ដោយសារការសម្រេចចិត្តខុសរបស់មេដឹកនាំវីអូឌី = មិនព្រមទទួលស្គាល់ការពិតនៃកំហុសរបស់ខ្លួន?
៩- បើការសម្រេចចិត្តនឹងហុចផលល្អ = បើការសម្រេចចិត្តខុសនឹងបានទទួលផលអាក្រក់?
១០- ការស្លាប់វីអូឌីមិនមែនមានន័យថាប្រព័ន្ធផ្សព្វផ្សាយត្រូវស្លាប់ទេ = នៅមានប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់ម៉ឺនទៀតធ្វើសកម្មភាពផ្សាយប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន ៕
ដោយ ៖ សហការី