ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា សណ្ឋាគារនីមួយៗ គួរក្លាយជាទីផ្សាររបស់ប្រជាកសិករ ដោយសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចរន្តនៃទេសចរបច្ចុប្បន្ន ចាប់ផ្ដើមមានកំណើនគួរឱ្យកត់សម្គាល់។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ ” ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ” និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដោយភាពសប្បាយរីករាយថា ទេសចរផ្ទៃក្នុងកម្ពុជាដែលដើរកម្សាន្តនៅថ្ងៃសៅរ៍ និងអាទិត្យ រៀងរាល់សប្ដាហ៍ មិនក្រោមសាមសិបម៉ឺននាក់នោះទេ ខណៈដែលទេសចរណ៍បរទេស ក៏កំពុងមានវត្តមាននៅកម្ពុជា និងចូលមកជាបន្តបន្ទាប់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយកកូនៗ ចៅៗ ដែលតែងវាយប្រហារ ធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល ដែលពេលនេះកូនៗចៅៗទាំងនោះ បានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់មើលឃើញពីគំនិតខ្មៅងងឹករបស់អតីតមេដឹកនាំពួកគេ ហើយសម្តេចនឹងជួបជាមួយកូនៗចៅៗទាំងនោះនៅពេលសបស្របណាសមួយ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមប្រឆាំងទាំងឡាយ កុំវាយប្រហារកូនៗ ចៅៗ ដែលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចបញ្ជាក់ថា ការវាយប្រហារកន្លងមក ចំពោះអ្នកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា វាមិនមែនជាដំណើរ នៃសកម្មភាពប្រជាធិបតេយ្យនោះទេ ៕
ដោយ ៖ សិលា