ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក តិមា សោភា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោក គឹម សាវុធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌសែនសុខ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យទាំង១០ និងអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ សរុបអ្នកចូលរួម៥៧រូប។
ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងទៀតថា របៀបវារៈប្រជុំមានចំនួន០៧៖
១.ពិនិត្យ និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់របស់ លោក ប៊ុន បឿន ដែលមានគ្រោះថ្នាក់ចរាចរណ៍មិនទាន់ជាសៈស្បើយ។
២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌសែនសុខ។
៤. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី៖
-ការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ
-ការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម
-ការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខណ្ឌ
-ការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខណ្ឌសែនសុខ
៥.ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសំរាប់ឧបត្ថម្ភជូនមន្រ្តីបុគ្គលិកនៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែមករា ឆ្នាំ២០២៣។
៧-ស្តាប់របាយការណ៍ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។
៨.បញ្ហាផ្សេងៗ៕
ដោយ៖ចន្ទ លីហ្សា