ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងករណីបង្រ្កាបមុខសញ្ញាគ្រឿង​ញៀនក្នុងក្រុងបាត់​ដបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងមាន​កិត្តិយសសូមជ​ម្រាបជូនសាធា​រណជន​ អ្នកសារព័ត៌មាននិងអ្នកនិ​យ​ម​ប្រេីប្រាស់បណ្តាញសង្គមជ្រាបថា​ កាលពីថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៣ម្សិលមិញ​នេះ​ បានឃេីញខ្លឹមសារនិងរូបភាព​ដែល​បា​នផ្សព្វផ្សាយក្នុងបណ្តាញសង្គ​មទាក់​ ទងនឹងករណីមុខសញ្ញាជួញដូរនិងប្រេីប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានក្រុងបាត់ដំបងដែលបញ្ហានេះមហា​ជ​ន​លោកសូមស្នេីសុំការចាត់វិធានការពីសម​ត្ថកិច្ចនគរបាល។ 

ទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្ន​ងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់តាំងឱ្យក្រុមការ​ងារប្រតិកម្មរហ័ស​ សហការជាមួយ​សមត្ថកិច្ចនគរបាលក្រុងបាត់​ដំបង​ ដែលមានលោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការនគរបាលក្រុង​ធ្វេីការ​ស្រាវជ្រាវនិងមានវិធានការជាបន្ទាន់។ 

រហូតដល់រសៀលថ្ងៃដដែលនេះ​ ស​ម​​ត្ថកិច្ចនគរបាល​បានធ្វេីការស្រាវជ្រាវលេីគោលដៅនៅសង្កាត់ស្វាយប៉ោ​ ក្បែរបរិវេណស្ថា​នី​យ៍រថភ្លេីងក្នុងក្រុងបាត់​ដំបង​ ដោយធ្វេីការឃាត់ខ្លួនមនុស្សប្រុស​ ស្រីចំនួន​១​៣នាក់​ ក្នុងនោះដកហូតបានម៉្សៅក្រាមព៌ណស​សង័្សយជា​គ្រឿង​ញៀនចំនួន០៦ថង់និងសម្ភារៈសម្រាប់​ ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។ 

មនុស្សប្រុស​ ស្រីទាំង១៣នាក់នេះជាលទ្ធផលបានពិនិត្យឃេីញថា​ ពួកគាត់​សុទ្ធតែមានវិជ្ជមាននៃសារធាតុញៀ​ន​ នៅក្នុងខ្លួនទាំងអស់គ្នាហេីយនៅ​ពេលនេះសមត្ថកិច្ចកំពុងធ្វេីការសាក​សួរស្រាវជ្រាវបន្តទៀតជុំវិញករណី​នេះនិងឈានទៅចាត់ការបន្តទៅតាមនីតិវិធី​ ច្បាប់។ 

ទន្ទឹមនេះក្នុងនាមថ្នាក់ដឹកនាំស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំ​បងសូមគាំទ្រយ៉ាងពេញទំហឹងចំ​ពោះ​ការផ្តល់ព័ត៌មាននិងចូលរួមនូវមតិយោប​ល់​នានា របស់មហាជនលេីការងារសន្តិសុខសណ្តាប់សង្គម ដែល​ជាមូលដ្ឋាននាំទៅដល់ការអនុវត្តវិធា​ន​ការបង្រ្កាប​បានទាន់ពេលវេលា​ និងសូមមហាជនបន្ត​ចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលជាបន្តទៀតដោយភាតរភាពបំផុត​។ 

ដូចបានជម្រាបជូនខាងលេី​សូមសា​ធា​រណជន​ អ្នក​សារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន​ សូមអរគុណ៕

ដោយ​៖សហការី​


ចែករំលែក៖