ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងនៅថ្ងៃព្រឹកថ្ងៃពុធទី០១ ខែមិនា ឆ្នាំ២០២៣នេះថា៖ មុខសញ្ញាគ្រឿងញៀនខុសច្បាប់ម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
លោកអធិការស្រុក បានឱ្យដឹងទៀតថា ករណីបង្រ្កាបគ្រឿងញៀនខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ នៅចំណុចក្រុមទី០៤ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១ នាក់ឈ្មោះ ពន ថុល ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៌សថ្លាចំនួន ០៤ កូនថង់ទម្ងន់ ០.៧៨ក្រាម សង្ស័យមានសារធាតុញៀន
-ដែកកេះចំនួន ០១
-បារីចំនួន ០១កញ្ចប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖អារុណរះ