ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៩នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេសថ្ងៃទី២៨ កុម្ភៈម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣ម្សិលមិញនេះ​។

ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់​មនុស្ស​ ១៨នាក់ (ស្រី ២នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់​មនុស្ស​ ៣នាក់​ និងប្រើប្រាស់ ៤ករណី ឃាត់​មនុស្ស​ ១៨នាក់ ។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកុម្ភៈ រួមមាន៖មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៧៧,២៧ក្រាម និង៣កញ្ចប់តូច ។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល ១១អង្គភាព បានចូលរួមបង្ក្រាប​ក្នុងនោះ​កម្លាំង​នគរបាល ៧អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

១ / មន្ទីរ ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ។

២ / បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។

៣ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ២,៦៦ក្រាម ។

៤ / កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៤៣ក្រាម ។

៥ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១៤០,៤៣ក្រាម ។

៦ / ព្រៃវែង ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ។

៧ / ត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច ។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៤អង្គភាព

១ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៥ក្រាម ។

២ / បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ២,២៧ក្រាម ។

៣ / កំពង់ចាម ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១៩,០៩ក្រាម ។

៤ / ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៣៤ក្រាម ៕

ដោយ​៖សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖