ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការអគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា : កម្មវិធីនេះ ដោយមានការអញ្ញើញចូលរួមពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំង មន្តី្ររាជការ កងកម្លាំងប្រដាប់អាវុធ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តឧត្តរមានជ័យ។
លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជូនចំពោះលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បុគ្គលិក មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តឧត្តរមានជ័យ។
លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់ពីពិធីសម្ពោធដាក់ឲ្យដំណើរការអគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ក៏បានដឹកនាំប្រតិភូ ក្រុមការងារអមដំណើរ ពិនិត្យមើលអគារ សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ អ្នកជម្ងឺ ដែលបានមកសម្រាក ពិនិត្យ ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ៕
ដោយ ៖ សិលា