ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មកសាកសួរពាក់ព័ន្ធករណីរំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុបានសម្រេច។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះថាជនសង្ស័យមានឈ្មោះសាន ណាត អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំបេងឃុំក្រាំងបេងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងមកស្នាក់នៅបណ្ដោះអាសន្ននៅភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំ។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.ណ អាយុ១០ឆ្នាំរស់នៅស្រុកស្វាយជ្រំ។

ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីចាប់រំលោភសេពសន្ថវៈមួយកើតឡើងនៅចំណុចភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំទើបសមត្ថកិច្វប៉ុស្តិ៍រដ្ឋបាលបានចុះដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យមកសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សាន ណាត បានប្រាប់ថាខ្លួនពិតជាបានចាប់រំលោភលើក្មេងស្រីមិនទាន់គ្រប់អាយុបានសម្រេចពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖