ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នានៅស្រុករមាសហែកនិងស្រុកស្វាយទាប។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាករណីទី១បានកើតឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ១ គីឡូម៉ែត្រ ០៧និង០៨ ស្ថិតក្នុងភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀងមានរថយន្តមិនស្គាល់ម៉ាកដោយធ្វើដំណើរពីត្បូងមកជើង វ៉ាជែងខ្វះការប្រុងប្រយ័ត្នក៏បុក ម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១G ៦៨២៦ បើកបរដោយឈ្មោះ ហ៊ាង សំអូន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ទួលច្រេស ឃុំ អណ្ដូងត្របែក ស្រុក រមាសហែក ខេត្ត ស្វាយរៀង បញ្ច្ចាស់គ្នាពីត្បូងទៅជើង យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមក អ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែកអ្នកបើករថយន្តដោយឃើញសភាពការណ៍មិនស្រួលបានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង។
ករណីទី២ កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចន្លោះគីឡូម៉ែត្រលេខ១៤០និង១៤១លើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ លៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀងមានម៉ូតូមួយគ្រឿង ម៉ាក ហុងដា វ៉េវ ពណ៌ ខ្មៅ គ្មានស្លាកលេខ ដោយធ្វើដំណើរក្នុងទិសដៅពីរកើតទៅលិច បើកបរដោយឈ្មោះ ឆោម វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់និង អ្នករួមដំណើរឈ្មោះ ឥន សារ៉ង ភេទ ប្រុស អាយុ៤២ឆ្នាំមុខរបរសំណង់ រស់នៅភូមិថ្នល់ទទឹងសង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន៏ក៏បានរ៉េចង្កូតជិះដួលធ្លាក់ចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង ៕
ដោយ៖ សុថាន