ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចយកទូរស័ព្ទដៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធក្នុងករណី(លួចយកទូរស័ព្ទដៃ )។ ប្រភពពីនគរបាលស្រុកឯកភ្នំបានឲ្យអង្គភាពយើងដឹងនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះថាកម្លាំងរបស់លោកបានស្រាវជ្រាវករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលនៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចផ្សារព្រែកខ្ពប ស្ថិតនៅក្នុងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 សមត្ថកិច្ចបានធ្វេីការនាំខ្លួនជនសង្ស័យឈ្មោះ ឈិន សម្ផស្ស ហៅ តឿ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង  និងបានដកហូតវត្ថុតារួមមាន៖ 

 ទូរស័ព្ទដៃម៉ាក Iphone 6 Plus ពណ៌ ទឹកមាស ០១គ្រឿង 

– ទូរស័ព្ទដៃម៉ាក Iphone 11 pro max ពណ៌ទឹកមាស ០១គ្រឿង

– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៦ បិតតែមស៊េរីឆ្នាំ ២០១០ ពាក់ស្លាកលេខ បាត់ដំបង 1A – 4601 ចំនួន០១គ្រឿង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖