ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយកនូវទស្សនៈសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :
១- ដែល សុន ឆៃ វាយប្រហារគេនឹងគឺដើម្បីជាតិឬ? = បើគេដោះស្រាយតាមផ្លូវច្បាប់ថាដើម្បីបក្សនិងបុគ្គល?
២- មេធាវីបក្សប្រឆាំង២រូបត្រូវវិន័យស្តីបន្ទោសជាលាយលក្ខណ៍អក្សរពីគណៈមេធាវី = សាម៉ីខ្លួនបានទទួលស្គាល់កំហុស អញ្ចឹងបានការពារក្តីចេះតែចាញ់?
៣- អស់ចោទខាងរាជរដ្ឋាភិបាលកម្ពុជា = បែរជាអ្នកវិភាគរត់ចោលស្រុកចោទអាមេរិក បារាំង អាល្លឺម៉ង់ ថាត្រូវរូវគ្នាឲ្យមានការដកកម្ពុជាចេញពីបញ្ជីរប្រផេះនៃប្រទេសលាងលុយកខ្វក់?
៤- ការចោទ អាមេរិក បារាំង និងអាល្លឺម៉ង់ = មានន័យថា គឹម សុខ ដុតជម្រកខ្លួនចោល?
៥- គឹម សុខ និយាយចោទគេក្នុងអារម្មណ៍ស្មានៗនឹកថាមានគេជឿ = តែគ្មាននរណាជឿវាទេ?
៦- ការលុបកម្ពុជាចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់ = ប្រៀបបាននឹងផាត់ពពកខ្មៅចេញដើម្បីបើកផ្លូវទទួលវិនិយោគបរទេសចូលមករកស៊ី?
៧- បុគ្គលិកអតីតៈវិទ្យុវីអូឌីជាង២០នាក់បានមកចុះឈ្មោះនិងបំពេញឯកសារសុំចូលធ្វើការរដ្ឋ = ដោយឡែកមួយចំនួនដែលនៅសេសសល់ មិនទាន់ឃើញមានម្នាក់ណាទៅរៀនឡើងត្នោតឬប្រវ៉ាចាប់យកមុខរបរឡើងត្នោតធ្វើស្ករនិងទឹកត្នោតជូរនៅឡើយ?
៨- មុខរបរឡើងត្នោតធ្វើស្ករនិងធ្វើទឹកត្នោតជូរជាមុខរបរប្រពៃណីយ៍ = តែចំពោះអតីតៈបុគ្គលិកវីអូឌី ខ្លាចតែមិនហ៊ានធ្វើដោយខ្វះបទពិសោធន៍និងមិនធ្លាប់ធ្វើមិនកើត គួរទុកឲ្យមេវីអូឌីធ្វើវិញប្រសើរជាង?
៩- ចោរហើយស្រែករកចាប់ចោរ = ដូចពួកអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យតែតាមពិតសុទ្ធតែជាអ្នកអនាធិបតេយ្យ?
១០- មិនមែនពលរដ្ឋទេដែលវាយប្រហាររាជរដ្ឋាភិបាល = គឺពួកអនាធិបតេយ្យទេដែលវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាដោយយកឈ្មោះប្រជាពលរដ្ឋមកពាំងពីមុខ? ៕
ដោយ ៖ សហការី