ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Silva របស់ Chelsea រងរបួសជង្គង់អាចនឹងខកខានការបង្ហាញខ្លួននៅថ្ងៃសៅរ៍នេះ

ចែករំលែក៖

ក្លិPremier League បានប្រកាសថា ខ្សែការពារកណ្តាលរបស់ Chelsea កីឡាករ Thiago Silva បានរងរបួសសរសៃនៅជង្គង់របស់គាត់ ហើយនឹងទទួលការស្តារឡើងវិញដែលអាចនឹងខកខានការបង្ហាញខ្លួនឲ្យក្រុមនៅចុងសប្តាហ៍នេះ

កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានរងរបួសនៅក្នុងតង់ទីមួយនៃការបរាជ័យ របស់ Chelsea លើក្រុមគូប្រជែងទីក្រុងឡុង Tottenham Hotspur ក្នុងលីកកាលពីថ្ងៃអាទិត្យសប្តាហ៍មុន

ក្លិបបានបញ្ជាក់ថា កីឡាករវ័យ៣៨ឆ្នាំរូបនេះបានទទួលការវាយតម្លៃបន្ថែម និងការស្គេនលើការវិលត្រឡប់របស់គាត់ទៅកាន់មជ្ឈមណ្ឌលហ្វឹកហាត់កាលពីថ្ងៃចន្ទ។

ក្លិប Chelsea បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនៃការស្គេនពីការវាយតម្លៃទាំងនោះបានបញ្ជាក់ពីការខូចខាតដល់សរសៃជង្គង់របស់ Thiago Silva ហើយឥឡូវនេះគាត់នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកវេជ្ជសាស្ត្ររបស់ក្លិបក្នុងអំឡុងពេលនៃការស្តារនីតិសម្បទារបស់គាត់ដើម្បីត្រឡប់ទៅធ្វើសកម្មភាពវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ការបរាជ័យនៅទឹកដី Spurs បានពង្រីកដំណើរការដ៏លំបាករបស់ Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Graham Potter ដោយក្រុមបានឈ្នះតែប្រកួតក្នុងចំណោម១៥ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់។

គួរបញ្ជាក់ថា ក្រុមតោខៀវ Chelsea ឈរនៅលេខរៀងទី១០ក្នុងលីកដោយមាន៣១ពិន្ទុបន្ទាប់ពី២៤ប្រកួត ដែលចាញ់១៤ពិន្ទុនៅក្រោយក្រុមកំពូលទាំង។ ពួកគេត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leeds United នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖