ភ្នំពេញ ៖ កម្លាំងជំនាញនគរបាលយុត្តិធម៌ ប៉ុស្តិ៍រដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង០០និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបអូឡាំពិច សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាកIPhone 13pre max)។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង១៨នាទី នៅចំណុចមុខផ្ទះ184 ផ្លូវ19(ខាងក្រោយសាលារចនា)មានករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់ទូរស័ព្ទដៃម៉ាកIPhone 13pre max) ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះហើយ ភ្លាមមកកម្លាំងជំនាញយុត្តិធម៌នៃអធិការដ្ឋាន-ប៉ុស្តិ៍ សហការជាមួយកម្លាំងការិយាល័យកំរិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ បានធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីដេីម្បីយកមកសួរនាំ ។
ជនសង្ស័យខាងលេីមានឈ្មោះ អោក ធីរ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៤៧៧ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
វត្ថុតាងដកហូតរួមមាន ៖
-ម៉ូតូម៉ាកHonda click ពណ៌ស ក្រហម ស្លាកលេខ ភ្នំពេញ 1HZ:1538
- ទូរសព្ទ័ដៃម៉ាកRemi 5G ពណ៌ខៀវចំនួន០១គ្រឿង
-សោរម៉ូតូពណ៌ក្រហម ចំនួន០១។
ចំណែកជនរងគ្រោះមានឈ្មោះ ឡុក គីមបូរមី ភេទស្រី អាយុ ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីនិងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ