ព័ត៌មានទាន់ហេតុការណ៍៖

ព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ តែត្រូវឃាត់បាន រថយន្ត ពាក់ស្លាក លេខ សៀមរាម 2A-7373

ចែករំលែក៖

ខេត្តសៀមរាប ៖ រថយន្តមួយគ្រឿងបើកកិនជើងបុរសម្នាក់ ហើយមិនព្រមដោះស្រាយជាមួយជនរងគ្រោះ ព្យាយាមបើកគេចពីកន្លែងកើតហេតុ តែឃាត់បានដដែល។ 

យោងតាមសេចក្ដីរាយកាណ៍បានឲ្យដឹងថា, មានករណីរថយន្ត១គ្រឿងស៊េរីទំនើបពាក់ស្លាកលេខសៀមរាប2A- 7373 បានបើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ គឺបើកពីកើតទៅលិច ក៏មកដល់ចំណុចជិតផ្លូវបំបែកជា៤ជិតកន្លែងលក់ចង្រឹត និងលក់ផ្លែឈើ ម្ជូរនៅផ្លូវ៦០ម៉ែត្រក៏ស្រាប់តែរថយន្តនោះបានបើកកិនជើងបុរសម្នាក់កំពុងតែដើរតាមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់។

កើតហេតុនៅវេលាម៉ោង១៩:៣០នាទីនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ ៦០ ម៉ែត្រស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប។

ប្រភពពីអាជីវករលក់ដូរនៅផ្លូវ ៦០ ម៉ែត្របានឲដឹងថាពួកគាត់ឃើញរថយន្តមួយគ្រឿងបើកបរទិសដៅពីកើតទៅលិចក៏ត្រូវបានកិនជើងបុរសម្នាក់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។ អាជីវករនៅទីនោះបានជួយសម្របសម្រួលឲ្យម្ចាស់ឡានជួយចេញថ្លៃថ្នាំពេទ្យបន្តិចបន្តួចទៅកាន់ជនរងគ្រោះតែបែរជាម្ចាស់រថយន្តមិនព្រមជួយចេញឲ្យជនរងគ្រោះនោះទេ។

យោងតាមប្រភពពីលក់ដូរផ្លូវ៦០ម៉ែត្រពួកគាត់បានក្រឡែកមើលទៅក្នុងរថយន្តគាត់ឃើញមានមួកប៉ូលីសមួយនៅក្នុងរថយន្តរបស់ គាត់សង្ស័យថាម្ចាស់រថយន្តនោះគឺជាមន្ត្រីនគរបាលហើយមើលទៅ។ 

គ្រាន់តែរឿងបន្តិចបន្តួចសោះហេតុអី្វបានជាគាត់មិនព្រមសម្រួលឲ្យជនរងគ្រោះ ! ជាចុងក្រោយត្រូវសមត្ថកិច្ចចរាចរណ៍យកទាំងរថយន្តទាំងមនុស្សយកមកកាន់ទីស្នាក់ការដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី៕

ដោយ ៖ សហការី


ចែករំលែក៖