ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ២នាក់ករណីលួចនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួនករណីលួច ។ ករណីនេះបានកើតឡើង នៅថ្ងៃទី០១ខែមីនាឆ្នាំ២០២៣វេលាម៉ោង០២និង៣០នាទីនៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ហៃ មករាស្ថិតនៅភូមិថ្កុល ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល។

     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្កុល ឃុំត្រេីយស្លា ស្រុកស្អាងខេត្តកណ្តាល។

ជនសង្ស័យចំនួន០២នាក់(ឃាត់ខ្លួន)មាន ៖

១.ឈ្មោះ វ៉ុន វុិតភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

២.ឈ្មោះ ជីម ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្ដាល។

វត្ថុតាងចាប់យកមាន ៖

១.ម៉ូតូម៉ាកMSXចំនួន០១គ្រឿងពណ៌សលាយខ្មៅគ្មានផ្លាកលេខ(ជារបស់ជនសង្ស័យ)

.សម្ភារៈបាត់បង់ម៉ូតូសណ្ដោងរុឺម៉កចំនួន០១គ្រឿង

      ប្រភពដដែលបន្តថា នៅថ្ងៃទី០១ខែមីនាឆ្នាំ២០២៣វេលាម៉ោង០២និង៣០នាទីជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ជនរងគ្រោះទុកនៅមុខផ្ទះយកទៅបាត់។លុះនៅថ្ងៃទី០២ខែមីនាឆ្នាំ២០២៣វេលាម៉ោង១០និង៣០នាទីព្រឹកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លាបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យទាំងពីរនាក់បានសារភាពថាពិតជាបានលួចម៉ូតូសណ្ដោងរុឺម៉ករបស់ជនរងគ្រោះពិតប្រាកដមែន។

     បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖