ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ សង្ស័យប្ដីកាប់សម្លាប់ហេីយគេចខ្លួន បណ្ដាលឱ្យជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតក្នុងបុរីពិភពថ្មីគួរស្រូវទី៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងករណីខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញគ្រប់ផ្នែកកំពុងចុះទៅដល់កន្លែងកេីតហេតុ ដេីម្បីធ្វេីការស្រាវជ្រាវរកមូលហេតុ និងតាមដានមុខសញ្ញាជនដៃដល់ជាឃាតក ចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ។
ព័ត៌មានលម្អិតនិងជម្រាបជូននូវពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ