ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម ៖ ប្ដីទី២បាញ់សម្លាប់ប្រពន្ធទាំងដែលមានកូននៅក្នុងពោះ៤ខែ ហើយចូលសារភាពទោសកំហុស

ចែករំលែក៖

ភ្នំពេញ ៖ ប្ដីទី២បាញ់សម្លាប់ប្រពន្ធទាំងដែលកូននៅក្នុងពោះ៤ខែ ក្នុងបុរីពិភពថ្មី៣ សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនេះជនសង្ស័យបានចូលសារភាពទោសកំហុសហើយនៅក្រសួងមហាផ្ទៃ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៣ នៅផ្ទះលេ១៦៨ ផ្លូវលេខKS03 បុរីពិភពថ្មី កួរស្រូវ ៣ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវបានគេសង្ស័យថា ប្ដីបាញ់ចំនួន ២គ្រាប់បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ ឡៅតឿ ក្នុងផ្ទះល្វែងមួយកន្លែង។ បន្ទាប់ពីកើតហេតុ ប្ដីក្រោយកំណាចនោះ បានរត់គេចខ្លួបាត់ស្រមោល។  

ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ ៣៤ឆ្នាំ មុខរបរសាឡន មានប្ដី ២នាក់ហើយ។ ប្ដីមុនមានកូន ៤នាក់ និងបានលែងលះគ្នាអស់រយៈពេល១ឆ្នាំមកហើយ។ បន្ទាប់មកនាងបានយកប្ដីក្រោយ ដែលជាជនសង្ស័យ និងឮថា កំពុងមាន ផ្ទៃពោះ ៤ខែផង។ ប៉ុន្តែពុំទាន់ដឹងថា ប្ដីក្រោយនេះ មានសមាសភាព ជាអ្វីនៅឡើយទេ ទើបបានជាមានកាំភ្លើងប្រើប្រាស់ ហើយបាញ់សម្លាប់គាត់បែបនេះ។

ប្រភពដដែល បាននិយាយទៀតថា ប្ដីប្រពន្ធនេះទើបទៅទិញផ្ទះកើតហេតុនោះ រស់នៅជាង ៣ខែប៉ុណ្ណោះ ហើយនៅមុនពេលមានការភ្ញាក់ផ្អើលនេះ ពុំមាននរណាបានដឹងថា ប្ដីប្រពន្ធនេះ មានទំនាស់គ្នារឿងអ្វី ហើយបាញ់សម្លាប់ក្នុងពេលណានោះឡើយ។

ប៉ុន្តែអ្នករស់នៅក្នុងបុរីនោះ បានឃើញទ្វារផ្ទះកើតហេតុ ចំហរ ហើយដោយខ្លាចមានចោរចូលលួចទ្រព្យសម្បត្តិ ទើបរាយការណ៍ ប្រាប់សន្តិសុខយាមបុរី ឲ្យទៅមើល។ ស្រាប់តែប្រទះឃើញស្រ្តីរងគ្រោះដេកស្លាប់ ក្នុងថ្លុក ឈាម ដោយមានស្នាម ត្រូវគ្រាប់កាំភ្លើង២គ្រាប់ ទើបមានការភ្ញាក់ផ្អើលតែម្ដង ៕

ដោយ៖ សូរិយា


ចែករំលែក៖