ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបេីកសិក្ខាសិលាអប់រំ ផ្សព្វផ្សាយការថែទាំសុខភាព ស្តីពី ការយល់ដឹងពីអត្ថប្រយោជន៏នៃការចាក់វ៉ាក់សាំងការពារជំងឺ១១មុខដល់កុមារ ដេីម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលេីកទី១១២ ក្រោមមូលបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដេីម្បីកិច្ចអភិវឌ្ឍន៏ក្នុងយុគសម័យឌីជីថល ដែលរៀបចំឡេីងដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានីភ្នំពេញ សហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរកិច្ចការនារី នាព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២៣ ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា: ប្រធានបទដែលបានលេីកឡេីងនាពេលនេះ គឺមានសារសំខាន់ឆ្លេីយតបទៅនឹងបរិបទបច្ចុប្បន្នក្នុងគោលបំណងបន្តរំលេច តំលៃនៃការ ចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការរក្សាសុខសន្តិភាពក៏ដូចជា កំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៏លេីគ្រប់វិស័យ។
លោកបន្ដថា: ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរសនឹងចូលរួមដោយស្មេីភាព និងស្មេីសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ជាពិសេសនៅក្នុងយុគសមយ័ឌីជីថល និងក្នុងរបៀបវារៈស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ ១៩ក៏ដូចជាការកសាងភាពធន រឹងមាំនិងការអភិវឌ្ឍន៏ប្រកបដោយចីរភាព។
ពាក់ពន្ធ័នឹងទិវាអន្តរជាតិនារី៨មីនា លោក ម៉ប់ សារិន បន្តថា:ស្ត្រីបានតស៊ូរហូតសម្រេចបានជោគជ័យក្នុងការទាមទារការទទួលស្គាល់សិទ្ធិរបស់ស្ត្រី និងកំណត់ចេញនូវអនុសញ្ញាអន្តរជាតិស្តីពីការលប់បំបាត់រាល់ទំរង់រេីសអេីងប្រឆាំងនឹងស្ត្រី(CEDAW)ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកកាលពីថ្ងៃទី១៨ធ្នូ ឆ្នាំ១៩៧៩។ ចំណែកកម្ពុជាបានក្លាយជាហត្ថលេខីអនុសញ្ញានេះចាប់ពីថ្ងៃទី១៤ វិច្ឆិកាឆ្នាំ១៩៩២មក។ ចាប់តាំងពីពេលនេះមក ស្ត្រីកម្ពុជាត្រូវបានទទួលស្គាល់ពីសង្គមស្ត្រីមានសិទ្ធិគ្រប់គ្រាន់ចំពោះមុខច្បាប់ និងត្រូវបានការពារដោយច្បាប់ ស្ត្រីមានសិទ្ធិទទួលបានការអប់រំ មានសិទ្ធិទទួលបានការងារ និងទទួលបានប្រាក់កំរៃការងារស្មេីរបុរសផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញកិច្ចការពារស្ត្រី និងលេីកកំពស់សមភាពយេនឌ័រដោយបានកំណត់ថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ៕
ដោយ ៖ សំរិត