ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីយហ្វេសប៊ុកមួយឈ្មោះ Rachana Kim បានផុសថា “រាល់ថ្ងៃនេះ ក្រៅពីចោរ គឺប៉ូលិសនេះហើយគួរឲ្យខ្លាច *ភ្នំពេញ នៅស្តុបអាងទឹកអូរឡាំពិក…”
ជាក់ស្តែងចំពោះស្ត្រីម្នាក់ដែលបានបេីកបរ ឆ្លងផុតគំនូសស ឬគំនូសសញ្ញាសម្រាប់អ្នកថ្មេីរជេីងហេីយ ភ្លេីងបានលោតលឿងនោះ សមត្ថកិច្ចមិនបានធ្វេីការផាកពិន័យ ហេីយក៏មិនបានប្រេីប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យនោះទេ នៅពេលមន្ត្រីហៅគាត់ឈប់ដេីម្បីពន្យល់ ណែនាំអប់រំ គាត់បែរជាយំរហូត ដោយមិនមានរណាម្នាក់ធ្វេីអ្វីគាត់ផងនោះ ឃេីញដូច្នេះមន្ត្រីក៏បានប្រាប់គាត់ឲ្យឈប់យំ សមត្ថកិច្ចគ្រាន់តែណែនាំអប់រំ ហេីយឲ្យគាត់បេីកចេញទៅ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា តាមច្បាប់ចរាចរណ៍ផ្លូវគោគ នៃព្រះរាជាណាចក្រកម្ពុជា អ្នកដែលល្មេីសច្បាប់ ត្រូវតែធ្វេីការផាកពិន័យតាមច្បាប់ ការគោរពច្បាប់បានល្អរបស់ប្រជាពលរដ្ឋ បង្ហាញពីចរិតនៃការចូលរួមគោរពច្បាប់ និងបង្ហាញពីកិត្យានុភាព និងកិត្តិយសរបស់ប្រជាជាតិ និងប្រជាពលរដ្ឋរបស់ប្រទេសនោះផងដែរ ។ ដូច្នេះ បេីមានភ្លេីងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និយាយជារួមមានច្បាប់ហេីយមិនគោរព តេីវានឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កម្រិតណា ធ្វេីឲ្យបាត់បង់អាយុជីវិត គ្រោះថ្នាក់បណ្តាលឲ្យពិការ និងបាត់បង់ទ្រព្យសម្បត្តិជាច្រេីនទៀតផង ។ ក្នុងករណីដែលអនុវត្ត ឬពិន័យខុស ជារឿងរបស់បុគ្គល បេីបុគ្គលធ្វេីខុស ធ្វេីលេីសពីការណែនាំ នោះនឹងត្រូវទទួលការអនុវត្តវិន័យ ឬអនុវត្តតាមច្បាប់ ទៅតាមស្ថានភាពកំហុសជាក់ស្តែង ។
មួយរយៈពេលកន្លងមកនេះមន្ត្រីមួយចំនួន ដែលបានអនុវត្តខុស ឬអនុវត្តលេីសការណែនាំ ត្រូវបានអនុវត្តវិន័យ ដោយបានធ្វេីការដាក់វិន័យ ដកតួនាទី ឬ បន្ថយឋានន្តរស័ក្ត ជាដេីម ដេីម្បីជាការព្រមានឲ្យដឹង និងយល់អំពិកំហុសដែលបានប្រព្រឹត្តិ ។ ល។
បញ្ជាក់ថា៖ ពាក់ព័ន្ធអ្នកបើកបរយានជំនិះពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុលបានន័យថាកង់ខាងមុខឆ្លងផុតគំនូសជាប់ពណ៌សដែលកាត់ទទឹងផ្លូវ ឬមានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬបត់ឆ្វេង ករណីនេះមន្ត្រីចរាចរណ៍មិនអាចផាកពិន័យបានទេ៕
ដោយ៖សហការី