ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត (កាំភ្លើងកែច្នៃ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនពីបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត(កាំភ្លើងកែច្នៃ)នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ​២០២៣​ វេលាម៉ោង​ ១៥និង​៣៣នាទី​នៅចំណុចបន្ទប់ជួ​ល ផ្លូវលំ ក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ ទីន ម៉ារ៉ាដូណា  ភេទប្រុស​ អាយុ៤០ឆ្នាំ មុខរបរលក់ដូរមានទីលំនៅផ្ទះជួល​ ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (មានសារធាតុញៀន​)។

*សម្ភារៈដកហូត៖

-​ អាវុធកែច្នៃ១ដើមពណ៌ខៀវ គ្មានលេខ 

-គ្រាប់កាំភ្លើងចំនួន១គ្រាប់លេខ៣៨០។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើកម្លាំងជំនាញខណ្ឌបានបើកការស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត។  ក្នុងរង្វង់ប្រតិបត្តិការនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖