ខេត្តសៀមរាប៖ យុវជនម្នាក់ បានសម្រេចចិត្តចង.កសម្លាប់ខ្លួន នៅដេីមសង្កែ ព្រោះតែរឿងខឹងម្ដាយស្ដីបន្ទោសឱ្យថាផឹកស្រាច្រើនមិនជួយធ្វេីការ ទេីបបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចត្រពាំងឬស្សីស្រុក ក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមមន្រ្តីនគរបាលស្រុកស្វាយលើ បានឱ្យដឹងថាសពឈ្មោះ ឈយ ឈៀ កើតថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៩៤ មុខរបរ កសិករ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ជនរងគ្រោះ បានយកខ្សែនីឡុងសម្រាប់ចងកភ្ជាប់ទៅនឹងមេឃសង្កែដែលមានកម្ពស់ ៤ម៉ែត្រពីដី ក្បែរមាត់អូរ។
បេីតាមការបំភ្លឺពីម្ដាយរបស់សពឈ្មោះ ទីង ហឿន អាយុ៥៥ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា បានរៀបរាប់ថា គាត់រស់នៅជាមួយកូនចំនួន ០៣នាក់ ទី១ឈ្មោះ ឈយ ឈៀ ភេទប្រុស (សព),ទី២ឈ្មោះ ឈយ ឈិត ភេទប្រុស និងទី៣ឈ្មោះ ឈយ តុប ភេទស្រី បាននាំគ្នាទៅដេកស៊ីឈ្នួលកាប់ដើមដំឡូងមីរបស់ឈ្មោះ ដូរ នៅចំណុចត្រពាំងឬស្សីស្រុក អស់រយៈពេល៣ថ្ងៃមកហើយ។ ប៉ុន្តែកូនប្រុសរបស់ខ្លួនឈ្មោះ ឈយ ឈៀ មិនជួយកាប់ទេ គិតតែពីផឹកស្រាមិនហូបបាយទឹកលុះមកដល់ថ្ងៃទី៤ខែមីនា ម៉ោងប្រហែល៩ គាត់ឃើញកូនដេកនៅលើខ្ទម មិនធ្វើការ ក៏បានស្ដីបន្ទោសឱ្យ។ លឺគាត់ស្តីបន្ទោសជនរងគ្រោះបានងើបមកផឹកទឹក ហើយចុះពីខ្ទមដើរទៅទិសខាងជើង តែគាត់មិនបានចាប់អារម្មណ៍ទេក៏បានចុះទៅកាប់ដើមដំឡូងវិញ លុះពេលល្ងាចមិនឃើញកូនត្រឡប់មកវិញ ក៏ស្មានតែកូនរបស់ខ្លូនដើទៅផ្ទះមុន ក៏បានទូរស័ព្ទសួរ តែមិនលើកសោះ ហើយក៏បានទូរស័ព្ទទៅសួរអ្នកផ្ទះ តែអ្នកនៅផ្ទះថាមិនឃើញក៏នាំគ្នាដើររកតែរកមិនឃើញ ។
ប្រភពដដែលបន្តថា លុះស្អែកឡើងថ្ងៃទី៥ ខែមីនានេះ គាត់ក៏បាននាំកូនៗនិងអ្នកដែលនៅខ្ទមក្បែរដើររកបន្តទៀត រហូតដល់ម៉ោងកេីតហេតុខាងលេីនេះ គាត់បានឱ្យកូនប្រុសរបស់គាត់ឈ្មោះ ឈយ ឈិត ទូរស័ព្ទរកស្រាប់តែលឺសំឡេងរោទិ៍ចេញពីក្នុងព្រៃ ភ្លាមនោះក៏នាំគ្នាដេីរចូលទៅមើលក៏បានឃើញកូនប្រុសរបស់ខ្លួន បានចងកស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឱ្យចុះត្រួតពិនិត្យសាកសពតែម្តង។
គូសបញ្ជាក់ថា យោងតាមមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ក្រោយពិនិត្យសព ផ្នែកក្បាល លលាដ៏ក្បាល ដងខ្លួន និងអវៈយវៈពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធករណីឃាតកម្មនោះឡើយ៕
ដោយ៖សហការី