ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ចាប់ពីថ្ងៃទី០៦-១១ ខែមីនានេះ!

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌាចំនួន ០១គ្រឿង នៅវេលាម៉ោង ១១​ និង៣០នាទីព្រឹកថ្ងៃទី៦ ខែមីនាឆ្នាំ ២០២៣នេះ​ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ហើយនាវានេះ​ បានឈប់ស្នាក់នៅចាប់ពីថ្ងៃទី០៦​ ដល់ថ្ងៃទី១១​ ខែមីនាឆ្នាំ២០២៣ ដោយមានការទទួល ស្វាគមន៍ពីលោកឧត្តមនាវីត្រី អ៉ិន សុខេមរា នាយសេនាធិការរងទទួលទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ មូលដ្ឋានសមុទ្ររួមជាមួយនាយ នាយនាវីកងទ័ពជើងទឹកកងកម្លាំងសមត្ថកិច្ច នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។

លោកឧត្តមនាវីត្រី​ អ៉ិន សុខេមរា​ ក៏បានបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកឥណ្ឌានៅ ពេលនេះ ក្នុងនាមលោកតំណាងឱ្យមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រសូមស្វាគមន៍និងនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកងទ័ពជើង ទឹកឥណ្ឌាជាពិសេសការទំនាក់ទំនងអន្តរជាតិ រិតចំណងសាមគ្គីភាពឱ្យកាន់តែល្អប្រសើរនិងសូមឱ្យដំណើរទស្សនកិច្ចរបស់កងនាវាជើងទឹកឥណ្ឌានៅព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសុវត្ថិភាពនិងកិច្ចសហការល្អរវាងកងទ័ពទាំងពីរផងដែរ។

មេបញ្ជាការនាវាដឹកនាំដោយលោក វរនាវីឯក PRAMOD POKHRIYAL បានឱ្យដឹងថានាវាឈ្មោះ ICGS SAMUDRA PAHREDAR នឹង មានគោលបំណងដើម្បី ចូលរួម សកម្មភាព មួយ ចំនួន ដូចជា:៖

១- ការបង្ហាញ អំពី ការឆ្លើយតប ទាក់ទិន ទៅ នឹង ការ បំពុល និងសំអាតបរិស្ថាន ២- ចូលរួម សកម្មភាព ជាមួយ នគរបាល ការពារ ព្រំដែន ទឹក ៣- សកម្មភាព ចូលរួម របស់ នាយទាហាន សកម្ម ឥណ្ឌា ដូចជា ប្រតិបត្តិ ការ សម្អាត ឆ្នេរ ជាមួយ ស្ថាប័ន យុវជន ក្នុងស្រុក និងមាន ធ្វើ លំហាត់ ល្បាត រួមខ្នាតតូច (PASSEX) ជាមួយ នាវា កងទ័ព ជើង ទឹក កម្ពុជា ផងដែរ។

គួរបញ្ជាក់ថា លក្ខណៈ បច្ចេកទេស នាវា ៖ ឈ្មោះ ICGS SAMUDRA PAHEREDAR (202) មានបណ្តោយ 90.10m ទទឹង 15.5 m ជម្រៅទឹក 4.5 m ទំងន់ផ្ទុក 3178ton នឹងមាននាវឹកចំនួនៈ114នាក់ ៕ដោយ​៖សហការី​

រូបភាព​៖​ មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​


ចែករំលែក៖