ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី៨ – ១៥ ខែមីនា ឆ្នាំ២០២៣ )។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជាមានការប្រែប្រួលដូចតទៅ ៖
– ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប
– ពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។
លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– ពីថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី២-៣ °C នៅវេលាយប់និងព្រឹក ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ណភាពអតិបរមា មានពី ៣១-៣៤ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
ដោយ៖ ស តារា