ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈ ដាក់ឱ្យប្រើប្រាស់ MCS Mobile របស់ក្រសួងមុខងារសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ MCS Mobile របស់ក្រសួងមុខងារសាធារណៈ

ក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមជម្រាបជូនមន្ត្រីរាជការស៊ីវិលនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីបានបោះពុម្ព និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចមក ក្រសួងមុខងារសាធារណៈបានរៀបចំនិងដាក់ឱ្យដំណើរ ការនូវកម្មវិធី Mobile App របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា MCS Mobile។ កម្មវិធីនេះ អនុញ្ញាតឱ្យមន្រ្តីរាជការ អាចប្រើប្រាស់ជាមធ្យោបាយសម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបាន រួមមាន៖ ព័ត៌មានទាក់ទងនឹងប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិនិងថ្នាក់ ប្រាក់ បៀវត្ស រួមទាំងទិន្នន័យនិងព័ត៌មានសំខាន់ដទៃទៀត។

ទន្ទឹមនោះ តាមរយៈកម្មវិធី MCS Mobile នេះ មន្ត្រីរាជការក៏អាចទទួលបានទាន់ពេលវេលា នូវរាល់ ព័ត៌មានពីក្រសួងមុខងារសាធារណៈផងដែរ។

ដើម្បីប្រើប្រាស់កម្មវិធី MCS Mobile សូមទាញយក(Download) ពីApp Store សម្រាប់ប្រព័ន្ធ OS ឬពីPlay Store សម្រាប់ប្រព័ន្ធAndroid។

អាស្រ័យហេតុនេះ សូមមន្ត្រីរាជការស៊ីវិលទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖