ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីព ធ្វើការជួបជុំរៀបចំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី លើកទី១១២ ស្អែកនេះ មិនត្រូវប្រើប្រាស់កម្មវិធីនេះជា សកម្មភាពនយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីព ធ្វើការជួបជុំរៀបចំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ មិនត្រូវប្រើប្រាស់កម្មវិធីនេះជា សកម្មភាពនយោបាយ ឬពាក់ព័ន្ធនឹង គណបក្សនយោបាយណាមួយឡើយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់មក លោកអភិបាល នៃគណៈ- អភិបាលរាជធានីភ្នំពេញ ថា ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីព ធ្វើការជួបជុំរៀបចំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង១២:៣០នាទី ដែលមានអ្នកចូលរួមចំនួន៥០០នាក់ និង មិនត្រូវប្រើប្រាស់កម្មវិធីនេះជាសកម្មភាពនយោបាយ ឬពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ។

ជាមួយនេះដែរ ក្រសួងមហាផ្ទៃស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីព ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ស្របតាមខ្លឹមសារក្នុងកំណត់ហេតុន កិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖