ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័រកាត់ទ្រុងដឹកឈើ ក្រឡាប់ស្លាប់តៃកុង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកឈើ១គ្រឿងបានក្រឡាប់បណ្ដាលឲ្យតៃកុងស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវនៅខាងមុខស្នាក់ការបរិស្ថានស្រែអ៊ី ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តនោះម៉ាកឡង់គ្រីស័រកាត់ទ្រុង ពាក់ផ្លាកលេខ AI-6329 បើកបរដោយឈ្មោះ មិន អ៊ូច ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រភពថា រថយន្តមកដល់ចំណុចខាងលើក៏ក្រឡាប់ដោយឯកឯងបណ្តាលឲ្យតៃកុងស្លាប់ភ្លាមៗ ចំណែកព្រូឡានម្នាក់ទៀតរបួសស្រាល ។

តាមសេចក្តីរាយការណ៍ថា គេកត់សម្គាល់ឃើញរថយន្តនេះដឹកឈើឆ្លងកាត់ផ្លូវខាងលើស្ទើររៀងរាល់យប់ក្នុងនោះគេក៏ឃើញរថយន្តរបស់ឈ្មោះ សីហា ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលិសដឹកឈើឆ្លងកាត់ផ្លូវនេះផងដែរ ក្នុងល្បឿនលឿនៗ …៕

ដោយ៖ សូរិយា


ចែករំលែក៖