ព័ត៌មានទាន់ហេតុការណ៍៖

UN ៖ ការខូចខាតដោយការរញ្ជួយដីនៅទួរគី និងស៊ីរីលើសពី១០០ពាន់លានដុល្លារ

ចែករំលែក៖

អង្គការសហប្រជាជាតិបានប្រកាសកាលពីពេលថ្មីៗនេះថា តម្លៃនៃការខូចខាតពីការរញ្ជួយដីដែលបានវាយប្រហារប្រទេសទួរគីនិងស៊ីរីកាលពីដើមខែកុម្ភៈ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនលើសពី ១០០ពាន់លានដុល្លារ។
មន្ត្រីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយកាលពីថ្ងៃទី៨ខែមីនាថា ការខូចខាតពីគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញដែលបានអង្រួនប្រទេសទួរគីនិងស៊ីរីកាលពីដើមខែកុម្ភៈ នឹងមានលើសពី១០០ពាន់លានដុល្លារ។
គ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានវាយប្រហារប្រទេសទួរគីនិងស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង៥០,០០០នាក់ នៅក្នុងប្រទេសទាំងពីរ។
លោកស្រី Vinton បានសម្តែងថា UNDP “មានការខកចិត្តនិងសោកស្ដាយជាខ្លាំង” ចំពោះការឆ្លើយតបកម្រិតទាបចំពោះសំណើផ្តល់មូលនិធិ។ លោកស្រីបាននិយាយថា ផ្ទះរាប់រយពាន់ខ្នងត្រូវបានបំផ្លាញ »។ លោកស្រីបានបន្ថែមថា៖ «តម្រូវការគឺមានច្រើន ប៉ុន្តែធនធានមានការខ្វះខាតខ្លាំង»។
សន្និសីទសារព័ត៌មានរបស់លោកស្រី Vinton ធ្វើឡើងនៅមុនសន្និសីទម្ចាស់ជំនួយដ៏សំខាន់មួយ ដើម្បីរៃអង្គាសថវិកាសម្រាប់ជនរងគ្រោះដោយការរញ្ជួយដី។

សន្និសីទនោះនឹងត្រូវធ្វើនៅទីក្រុងប៊្រុចសែលសប្តាហ៍ក្រោយ៕

ដោយធីរីណា(រូប​ថត​ ៖ Reuters)


ចែករំលែក៖