ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូសុខៗត្រូវសត្វគោរត់ឆ្លងផ្លូវបណ្តាលឱ្យបុករបួសធ្ងន់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ជិះម៉ូតូសុខៗត្រូវសត្វគោឆ្លងផ្លូវបណ្តាលឱ្យបុករងរបួសធ្ងន់ផ្អើលអ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៥និង៣៦នៅចំណុចភូមិចុងអូរ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោ មុី ភារុន  អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរុនទី២ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង  បើកម៉ូតូម៉ាក HONDA Dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង ១G-២១២៣។

ចំណែកសត្វគោមិនត្រូវបានស្គាល់ម្ចាស់នោះទេក្រោយកើតហេតុបានបោលចូលព្រៃបាត់ទៅ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកHONDA Dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង ១G-២១២៣លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូក្នុងទិសដៅពីជើងទៅត្បូង (ពាក់មួកសុវត្ថិភាព) ខណៈជិះ

សុខៗណាមួយយប់ងងឹតផងក៏មានសត្វគោឆ្លងកាត់ផ្លូវហើយជាន់ហ្វ្រ័ងមិនទាន់ក៏បុកយ៉ាងពេញទំហឹងផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗ ដើម្បីសង្គ្រោះជីវិត៕

ដោយ៖ សុថាន


ចែករំលែក៖